Slideshow Image 3
Slideshow Image 3
Slideshow Image 3
Slideshow Image 3
Slideshow Image 3
នៅព្រឹកថ្ងៃទី06 ខែវិច្ឆិកា 2013 រថយន្តទួរីសដឹកកម្មកររោងចក្របុក​ជាមួយ​រថយន្តទួរីសដួចធ្វើឲ្យកម្មកររបួសធ្ងន់ស្រាល27នាក់
Visitor Counters
free counters
Join us on:

 

 
 

ក្រសួងការងារមិនចុះបញ្ជិកាសហជីព
អ្នកបញ្ជាទិញមានការស្មុគស្មាញ
24/02/2014

រោងចក្រកាត់ដេរជាច្រើនផលិតសម្លៀកបំពាក់លក់ឲ្យក្រុមហ៊ុនដែលមានយីហោល្បីៗដូចជា Adidas,Calvin Klein,Clarks,H&M,Levi Strauss,Macy,Nike,Old Navy,Puma,Reebok,Gap​, Wal-Mart​​ជាដើម។ថ្មីបើរោងចក្រកាត់ដេរជាទូទៅផ្តោតការផលិតទៅលើតែផលិត​ផល​សាម​ញ្ញ​ក្តីគេឃើញមានការប្រើប្រាស់នូវបច្ចេកទេសដេរនិងប៉ាក់ថ្មីៗនៅក្នុងរោងចក្រកាត់​ដេរដែលអាច​ឲ្យគេផលិតសម្លៀកបំពាក់ដែលមានលក្ខណៈស្មុគស្មាញនិងសាំញ៉ាំដើម្បីបំពេញ​តាមតម្រូវការ​របស់អ្នកបញ្ជាទិញអន្តរជាតិ​និងដើម្បីប្រកួតប្រជែងជាមួយប្រទេសនាំចេញដទៃទៀតនៅ​អាស៊ី។

រោងចក្រកាត់ដេរជាច្រើននៅកម្ពុជាបាន​ចងសម្ព័នជាមួយគា្នតាមរយៈការបង្កើតសមាគមរោង កាត់ដេរនៅកម្ពុជា(GMAC) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ1999 ក្នុងគោលបំនងបង្កើនកិច្ច​សហការ រវាងភាគីពាក់ព័ន្ធទាំងអស់រាប់ទាំងរដ្ឋាភិបាលផង ដើម្បីកសាងនូវបរិយាកាសធុរកិច្ច ឲ្យប្រសើរជាងមុន។ បច្ចុប្បន្នGMACបានបង្ហាញថាខ្លួនមានសមាជិកចំនួន593 ដែលជារោង ចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើង ដែលកំពុងដំណើរការនៅកម្ពុជា។

Many of the factories Produce garments for large international brands, such as Adidas, Calvin Klein, Clarks, H&M, Levi Strauss, Macy,Nike, Old Navy, Puma, Reebok,The Gap and Wal-Mart. While the garment industry in Cambodia has traditionally focused on rather simple manufacturing, new sewing and stitching techniques have recently been introduced in the factories, thus allowing the manufacture of more complex and intricate products in order to meet demands of international buyers and to complete with other exporting countries in Asia.

Most factories in Cambodia are unified under the Garment Manufacturers Association in Cambodia​(GMAC), which was established in 1999 with the purpose of increase collaboration between all stakeholders, including the RGC, to create a better business environment. GMAC Currently counts 593 different garment and footwear factories operating across Cambodia as manufacturers to influence the RGC to implement business-friendly policies and legislation.

 

របាយ​ការណ៍​ដួល​សន្លប់​កម្មករ​ឆ្នាំ​មុន​ក្រសួង​បង្ហាញ​ពី​ការ​ថយ​ចុះ

Monday, 17 February 2014 ,ឆាយ ច័ន្ទនីដា,ដកស្រង់ចេញភ្នំពេញប៉ុស្តិ័

ភ្នំពេញៈ ក្រសួង ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​បញ្ចេញ​របាយ​ការណ៍​ដួល​សន្លប់​ក្នុង​ឆ្នាំ ២០១៣ ដែល​បង្ហាញ​ថា ការ​ទប់​ស្កាត់​ការ​ដួល​សន្លប់​ក្នុង​ចំណោម​កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀក ​បំពាក់​និង​ស្បែក​ជើង មាន​ការ​ថយ​ចុះ ដោយ​សារ​មាន​ការ​ចុះ​អប់រំ​ផ្សព្វ​ផ្សាយ​ជា​ហូរហែ​មក។

របាយ​ការណ៍​ចំនួន៩៤ទំព័រដែល​ផ្សព្វ​ផ្សាយ​ពី​ចុង​សប្តាហ៍​ដោយ​បេឡាជាតិ​របប​សន្តិសុខ​សង្គម​ឲ្យ​ដឹង​ ថា ក្នុង​ឆ្នាំ២០១៣ ចំនួន​កម្មករ​រោងចក្រ​ដួល​សន្លប់​មាន​ត្រឹម៨២៣នាក់​ប៉ុណ្ណោះបើ​ធៀប​នឹង​ឆ្នាំ២០១២ មាន​ដល់​ទៅ១៦៨៦ នាក់។

ការ​ស្រាវជ្រាវ​ដែល​បង្ហាញ​តែ​ចាប់​ពី​ឆ្នាំ២០១១មក​ថាកាល​ពី​ឆ្នាំ​នោះកម្មករ​ដួល​សន្លប់​នៅ​តាម​រោងចក្រ​កាត់ដេរ​មាន​ដល់​ទៅ១៩៧៣នាក់។

គេ​ក៏​រក​ឃើញ​ថាចន្លោះ​ខែ​ដែល​មាន​បញ្ហា​ដួល​សន្លប់​ច្រើន​គឺ​ពី​ខែមករា ដល់​ខែមេសា និង​ខែ កក្កដា ដល់​ខែតុលា។ នោះ«ជា​រដូវ​ដែល​រោងចក្រ​ទទួល​បាន​ការ​បញ្ជា​ទិញ​ទំនិញ​ថ្មី(បង្កើន​ការ​ផលិត)បន្ថែម​ម៉ោង ដើម្បី​ទុក​ពេល​សម្រាក​ឲ្យ​កម្មករ​និយោជិត» សម្រាប់​រដូវ​បុណ្យ​ជាតិ​ធំៗដូច​ជាបុណ្យ​ចូល​ឆ្នាំ​ថ្មី​ខ្មែរ​ខែមេសានិង​បុណ្យភ្ជុំបិណ្ឌនា​ខែកញ្ញា។ នៅ​ចន្លោះ​ពេល​នោះ​ធ្វើ​ឲ្យ​ការ​សម្រាក​ដំណេកមាន​រយៈ​ពេល​ខ្លី។ សូមអានបន្ត

 
 
កម្មករ ​​​កម្មការិនីរោងចក្រGaley​​ Global ​​Cambodia ​​កំពុងធ្វើការចរចា​នៅ រសៀលថ្ងៃទី12​កុម្ភៈ​2014
 
 ក្បួនដង្ហែគោរពវិញ្ញាណក្ខន្ធលោកជា វិជ្ជា ដឹកនាំដោយលោកជា មុនី

នៅក្នុងឱកាសប្រារព្ធពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា គម្រប់ខួប១០ឆ្នាំ នៃមរណភាពរបស់លោកនាពេលនេះសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា៖
១/ សូមឲ្យរដ្ឋាភិបាលក៏ដូចជាអយ្យាកាអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំសកម្មភាព មន្រ្តីនគរបាលយុតិ្តធម៌ចាត់ការស៊ើបអង្កេតតាមនីតិវិធស្វែងរកមុខឃាតកពិតប្រាកដ និងអ្នក​បញ្ជាពីខាងក្រោយខ្នងដែលបានសម្លាប់លោក ជា វិជ្ជា យកមកផ្តន្ទាទោសតាម​ច្បាប់ជា​ធរមាន។
២/ ឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស និងកម្មករ ទាំង23នាក់ដែលចាប់ខ្លួនកាលពីថ្ងៃទី02-03 ខែមករា 2014
៣/ សូមឲ្យអាជ្ញាធររាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មេត្តាបញ្ឈប់នូវការប្រើប្រាស់អំពើហិង្សាតាមគ្រប់រូបភាពទៅលើថ្នាក់ដឹកនាំសហជីព កម្មករ កម្មការិនីខ្មែរតទៅទៀត ដើម្បីពង្រឹងការគោរពសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យ និងលើកស្ទួយតម្លៃនីតិរដ្ឋនៅកម្ពុជា។

៤/ នឹងស្នើរដ្ឋាភិបាលតម្លើងប្រាក់ឈ្នួលកម្មករយ៉ាហោចណាស់១៦០$ក្នុងមួយខែ

 
សហជីពសេរីកម្មករស្នើឲ្យដោះលែងលោក រ៉ុង ឈុន
 
របាយការណ៍គ្រោះថ្នាក់ការងារប្រចាំឆ្នាំ2013
 របាយការកូដកម្មប្រចាំឆ្នាំ2013
 របាយការណ៍បញ្ឈប់មេដឹកនាំប្រចាំឆ្នាំ2013
 

សហជីព​សេរី​កម្មករ​ជម្នះ​ដើរ​ក្បួន​ខួប​សម្លាប់ ជា វិជ្ជា

ភ្នំពេញៈ សហជីព​សេរី​កម្មករ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា សមាជិក​សហជីព នឹង​ដើរ​តាម​ផ្លូវ​ជាច្រើននៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ពុធ​ខាន​ស្អែក​នេះ ដើម្បី​ប្រារព្ធ​ខួប១០ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​លោកជា វិជ្ជាប្រធាន​សហជីព​នេះខណៈ​ដែល​ជន​ដៃ​ដល់និង​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​នេះ មិន​ទាន់​ត្រូវ​បាន​វែក​មុខ​យក​មក​ផ្តន្ទាទោស​នៅ​ឡើយ។

លោកជា វិជ្ជា ដែល​មាន​ទំនាក់​ទំនង​ជាមួយ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ត្រូវ​បាន​គេ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ នៅ​តូប​លក់​កាសែត​តាម​ចិញ្ចើម​ផ្លូវ​ដ៏​មមាញឹក​មួយ​នៅ​ខាង​លិច​វត្ត លង្កា កាល​ពី​ថ្ងៃ ទី២២ ខែ មករា ឆ្នាំ ២០០៤។

ការ​បាញ់​សម្លាប់​ដែល​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​គំរាម​សម្លាប់​តាម​ទូរស័ព្ទ​ទៅ​លើ​មេ​ដឹក​នាំ​សហជីព​ ល្បី​ឈ្មោះ​ដែល​និយាយ​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃ​មាត់​រូប​នេះ មាន​រយៈ​ពេល ១០ ឆ្នាំ​ហើយ ឃាតករ​ពិត និង​អ្នក​នៅ​ពី​ក្រោយ​មិន​ទាន់​ត្រូវ​បាន​គេ​នាំ​យក​មក​ផ្តន្ទាទោស​នៅ​ឡើយ​ ទេ ក្រៅ​តែ​ពី​បុរស​ពីរ​នាក់ គឺ​លោក ប៊ន សំណាង និង​លោក សុក សំអឿន ដែល​តុលាការ​បាន​ធ្វើ​ការ​ផ្តន្ទាទោស ហើយ​ក្រោយ​មក​បាន​ដោះលែង​វិញបន្ទាប់​ពី​ក្រុម​គ្រួសារ​សពនិង​សកម្មជន​សិទ្ធិ​មនុស្ស​ជាច្រើន បាន​ធ្វើ​ការ​រិះគន់​ជា​ប្រចាំ​ដោយ​ហៅ​ជន​ទាំង​ពីរ​នាក់​នេះ​ថា «ជា​ឃាតករ​សិប្បនិម្មិត»។

ការ​ដើរ​ជា​ក្បួនដែល​នឹង​ត្រូវ​ធ្វើ​ឡើងនៅ​ថ្ងៃ​ពុធ​ខាន​ស្អែកដែល​នឹង​ចាប់​ផ្តើមពី​ការិយាល័យ​សហ ជីព​សេរី​កម្មករ​នៅ​ផ្លូវ ៣៦០ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ ៥១ ហើយ​នឹង​បញ្ចប់​នៅ​ឯ​រូប​ចម្លាក់​របស់​លោក ជា វិជ្ជា នៅ​មហាវិថី​ព្រះសីហនុ នេះ​គឺ​ស្រប​ពេល ដែល​អាជ្ញាធរ​រាជធានី បាន​ចេញ​បម្រាម​ហាម​មិន​ឲ្យ​ជួប​ជុំ​ជា​សាធារណៈ។

លោកជា មុនីដែល​ជា​អ្នក​ស្នង​តំណែង​ប្រធាន​សហជីព​សេរី​កម្មករ​ចាប់​តាំង​ពី​បង​ប្រុសរបស់​លោក ត្រូវ​បាន​គេ​បាញ់​សម្លាប់​នោះបាន​ថ្លែង​ថាសាលា​រាជធានី​ភ្នំពេញបាន​ប្រាប់​សហជីព​ថាគេ​មិន​អនុញ្ញាត​ឲ្យ​សហជីព​ដើរ​ជា​ក្បួន​ទេ។

លោក បាន​ថ្លែង​ថា៖ «យើង បាន​រៀបចំ​កិច្ច​ប្រជុំ​មួយ កាល​ពី​ថ្ងៃ​សុក្រ ជាមួយ​មន្រ្តី​សាលា​រាជធានី​ភ្នំពេញ អំពី​ការ​ដើរ​ក្បួន​របស់​យើង ប៉ុន្តែ​ពួក​គេ មិន​អនុញ្ញាត​ឲ្យ​យើង​ដើរ​ជា​ក្បួន​ទេ។ យើង អាច​ធ្វើ​បានដោយ​ជិះ​លើ​ម៉ូតូ​កង់​បី ឬ​ម៉ូតូ​ទៅ​កាន់​រូប​ចម្លាក់ ឬ​ក៏​យើង អាច​ជួប​គ្នា​នៅ​ទី​នោះ​បាន។

ប៉ុន្តែ​ខ្ញុំមិន​អាច​លុប​ចោល​ផែនការ​របស់​ខ្ញុំបាន​ទេពីព្រោះ​យើង ជួប​ជុំ​គ្នា​ជា​រៀង​រាល់​ឆ្នាំដោយ​មិន​មាន​បញ្ហា​អ្វី​ឡើយ»។

លោកឡុងឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានីមិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​បាន​ទេកាល​ពី​ម្សិល​​​មិញ៕ NR

 

Workers Mass Faint
Strike
Transportation of workers
Transportation of workers